14. នៅទីនោះ យើងរកឃើញពួកជំនុំខ្លះ គេក៏សូមឲ្យយើងនៅជាមួយអស់៧ថ្ងៃ គឺដូច្នោះឯង ដែលយើងបានទៅឯក្រុងរ៉ូម
15. រីឯពួកជំនុំនៅក្រុងរ៉ូម កាលបានឮនិយាយពីយើង នោះគេក៏ចេញមកជួបនឹងយើងត្រឹមផ្សារអាប់ភាស និងផ្ទះសំណាក់បី លុះប៉ុលឃើញគេ នោះក៏អរព្រះគុណដល់ព្រះ ហើយមានចិត្តសង្ឃឹមឡើង។
16. គ្រាដល់ក្រុងរ៉ូមហើយ នោះមេទ័ពក៏ប្រគល់ពួកអ្នកទោសទៅលោកមេបន្ទាយ ប៉ុន្តែ គេបើកឲ្យប៉ុលនៅដោយខ្លួន មានតែទាហាន១ដែលរក្សាប៉ុណ្ណោះ។
17. ក្រោយ៣ថ្ងៃមក ប៉ុលអញ្ជើញពួកមេសាសន៍យូដា ឲ្យមកប្រជុំគ្នា កាលគេមូលគ្នាហើយ នោះគាត់ពោលពាក្យទៅគេថា ឱអ្នករាល់គ្នា ជាបងប្អូនខ្ញុំអើយ ខ្ញុំគ្មានធ្វើខុសអ្វីនឹងសាសន៍យើង ឬនឹងទំលាប់ពួកឰយុកោទេ តែគេចាប់ខ្ញុំនៅក្រុងយេរូសាឡិម បញ្ជូនមកក្នុងកណ្តាប់ដៃនៃសាសន៍រ៉ូម
18. ដែលពិចារណាសួរខ្ញុំ រួចចង់លែងខ្ញុំ ពីព្រោះខ្ញុំគ្មានទោសអ្វីគួរនឹងស្លាប់ទេ
19. ប៉ុន្តែ ពួកសាសន៍យូដាប្រកែកមិនព្រម បានជាបង្ខំឲ្យខ្ញុំសូមរើក្តីដល់សេសារវិញ មិនមែនជាខ្ញុំមានការណ៍អ្វី នឹងចោទប្រកាន់ពីសាសន៍ខ្ញុំទេ