កិច្ចការ 22:9-12 ព្រះគម្ពីរបរិសុទ្ធ (KHOV)

9. ឯ​ពួក​អ្នក​ដែល​នៅ​ជា​មួយ​នឹង​ខ្ញុំ គេ​ក៏​ឃើញ​ពន្លឺ​នោះ​ដែរ ហើយ​មាន​សេចក្ដី​ភ័យ​ខ្លាច តែ​មិន​ឮ​សំឡេង​ព្រះ‌អង្គ​ដែល​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​នោះ​ទេ

10. ខ្ញុំ​ក៏​ទូល​សួរ​ថា ព្រះ‌អម្ចាស់​អើយ តើ​ត្រូវ​ឲ្យ​ទូល‌បង្គំ​ធ្វើ​ដូច​ម្តេច រួច​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា ចូរ​ក្រោក​ឡើង​ចូល​ទៅ​ក្នុង​ក្រុង​ដាម៉ាស នៅ​ទី​នោះ​នឹង​មាន​គេ​ប្រាប់​អ្នក ពី​អស់​ទាំង​ការ ដែល​បាន​ដំរូវ​ឲ្យ​អ្នក​ត្រូវ​ធ្វើ

11. នោះ​ពួក​អ្នក​ដែល​នៅ​ជា​មួយ​នឹង​ខ្ញុំ បាន​ដឹក​ដៃ​នាំ​ខ្ញុំ​ចូល​ទៅ​ក្នុង​ក្រុង​ដាម៉ាស ពី​ព្រោះ​ខ្ញុំ​មើល​អ្វី​មិន​ឃើញ​សោះ ដោយ​ព្រោះ​រស្មី​ដ៏​ឧត្តម​នៃ​ពន្លឺ​នោះ

12. រួច​មាន​មនុស្ស​ម្នាក់​ឈ្មោះ​អាន៉្នានាស គឺ​ជា​អ្នក​កោត‌ខ្លាច​ដល់​ព្រះ តាម​ក្រឹត្យ‌វិន័យ ដែល​មាន​កេរ្តិ៍​ឈ្មោះ​ល្អ​ក្នុង​ពួក​សាសន៍​យូដា​ទាំង​អស់​ដែល​នៅ​ទី​នោះ

កិច្ចការ 22