21. ក្រោយការទាំងនោះមក ប៉ុលគិតសំរេចក្នុងចិត្តថា កាលណាបានដើរកាត់ស្រុកម៉ាសេដូន និងស្រុកអាខៃហើយ នោះគាត់នឹងទៅឯក្រុងយេរូសាឡិម ក៏និយាយថា ក្រោយដែលខ្ញុំបានទៅឯណោះហើយ នោះត្រូវឲ្យខ្ញុំទៅមើលក្រុងរ៉ូមដែរ
22. គាត់ចាត់អ្នកជំនួយគាត់២នាក់ គឺធីម៉ូថេ និងអេរ៉ាស្ទុស ឲ្យទៅស្រុកម៉ាសេដូន តែខ្លួនគាត់ស្នាក់នៅក្នុងស្រុកអាស៊ីបន្តិចទៀត។
23. នៅគ្រានោះ កើតមានវឹកវរជាធំ ពីដំណើរផ្លូវនោះ
24. ដ្បិតមានមនុស្សម្នាក់ឈ្មោះដេមេទ្រាស ជាជាងប្រាក់ ដែលធ្វើអាស្រមព្រះឌីអានពីប្រាក់ គាត់ជួយដល់ពួកជាងទាំងប៉ុន្មាន ឲ្យបានកំរៃជាច្រើន
25. កាលគាត់បានប្រមូលគេ ព្រមទាំងពួកអ្នកដែលមានរបរដូចគ្នាទាំងប៉ុន្មានមក នោះគាត់និយាយថា អ្នករាល់គ្នាអើយ អ្នកដឹងថា យើងបានផលចំណេញពីរបរនេះមក
26. អ្នកក៏ឃើញ ហើយឮថា ឈ្មោះប៉ុលនេះបានបញ្ចុះបញ្ចូល ព្រមទាំងបង្វែរមនុស្សសន្ធឹកទៅហើយ មិនត្រឹមតែនៅអេភេសូរប៉ុណ្ណោះ គឺស្ទើរតែនឹងគ្រប់សព្វនៅស្រុកអាស៊ីផង ដោយពាក្យថាអស់ទាំងព្រះដែលដៃមនុស្សធ្វើ នោះមិនមែនជាព្រះទេ