1. ក្រោយនោះមក ប៉ុលចេញពីក្រុងអាថែន ទៅឯកូរិនថូស
2. នៅទីនោះ គាត់ជួបនឹងសាសន៍យូដាម្នាក់ ឈ្មោះអ័គីឡា ដែលកើតនៅស្រុកប៉ុនតុស ជាអ្នកទើបនឹងមកពីស្រុកអ៊ីតាលីព្រមទាំងព្រីស៊ីល ជាប្រពន្ធគាត់ផង ពីព្រោះមហារាជក្លូឌាស ទ្រង់បានបង្គាប់ ឲ្យសាសន៍យូដាចេញពីក្រុងរ៉ូមទាំងអស់ទៅ គាត់ក៏ទៅឯអ្នកទាំង២នោះ
3. រួចគាត់ស្នាក់នៅ ហើយធ្វើការជាមួយនឹងគេ ពីព្រោះមានរបររកស៊ីធ្វើជាងត្រសាលដូចគ្នា