21. ដូច្នេះ តើក្រឹត្យវិន័យទាស់ទទឹងនឹងសេចក្តីសន្យានៃព្រះឬអី មិនមែនទេ ដ្បិតបើសិនជាមានក្រឹត្យវិន័យណាប្រទានមក ដែលអាចនឹងធ្វើឲ្យរស់បាន នោះប្រាកដជាសេចក្តីសុចរិតនឹងមក ដោយសារក្រឹត្យវិន័យនោះហើយ
22. ប៉ុន្តែ គម្ពីរបានបង្ខាំងគ្រប់ទាំងអស់ក្នុងអំពើបាប ដើម្បីឲ្យសេចក្តីដែលទ្រង់សន្យា បានប្រទានមកដល់ពួកអ្នកជឿវិញ ដោយសារសេចក្តីជំនឿដល់ព្រះយេស៊ូវគ្រីស្ទ
23. តែកាលមុនដែលមានសេចក្តីជំនឿចូលមក នោះយើងរាល់គ្នាត្រូវបង្ខាំងនៅក្រោមក្រឹត្យវិន័យ គឺត្រូវឃុំទុក សំរាប់សេចក្តីជំនឿ ដែលត្រូវលេចមក
24. បានជាក្រឹត្យវិន័យធ្វើជាអ្នកដឹកនាំយើងរាល់គ្នាទៅដល់ព្រះគ្រីស្ទ ដើម្បីឲ្យយើងបានរាប់ជាសុចរិត ដោយអាងសេចក្តីជំនឿ
25. តែលុះកាលសេចក្តីជំនឿបានមកដល់ នោះយើងមិនមែននៅក្រោមអំណាច របស់អ្នកដឹកនាំនោះទៀតទេ
26. ដ្បិតអ្នករាល់គ្នាសុទ្ធតែជាកូនព្រះ ដោយសារសេចក្តីជំនឿជឿដល់ព្រះគ្រីស្ទយេស៊ូវ