6. តែពួកអ្នក ដែលគេរាប់ទុកជាប្រសើរ ទោះបើគេជាអ្វីក៏ដោយ នោះឥតមានអំពល់អ្វីដល់ខ្ញុំទេ ព្រោះព្រះទ្រង់មិនរើសមុខអ្នកណាឡើយ ពួកអ្នកមុខនោះមិនបានបន្ថែមចំណេះអ្វីឲ្យខ្ញុំសោះ
7. តែកាលគេបានឃើញថា ដំណឹងល្អសំរាប់ពួកមិនកាត់ស្បែក បានផ្ញើទុកនឹងខ្ញុំ ដូចជាដំណឹងល្អសំរាប់ពួកកាត់ស្បែក បានផ្ញើទុកនឹងលោកពេត្រុសដែរ
8. (ដ្បិតព្រះ ដែលបណ្តាលឲ្យលោកពេត្រុស ធ្វើជាសាវកដល់ពួកកាត់ស្បែក នោះបានបណ្តាលឲ្យខ្ញុំ ធ្វើជាសាវកដល់ពួកសាសន៍ដទៃដែរ)
9. ហើយកាលបានឃើញព្រះគុណ ដែលទ្រង់ប្រទានមកខ្ញុំ នោះលោកយ៉ាកុប លោកកេផាស និងលោកយ៉ូហាន ដែលគេរាប់ទុកជាសសរទ្រូង លោកបានលូកដៃស្តាំមកទទួលខ្ញុំ និងបាណាបាស ក្នុងសេចក្តីប្រកបគ្នា ដើម្បីឲ្យយើងខ្ញុំទៅឯសាសន៍ដទៃ ហើយលោកទៅឯពួកកាត់ស្បែកវិញ
10. លោកផ្តាំឲ្យតែយើងខ្ញុំនឹងចាំពីពួកអ្នកក្រ ជាការដែលខ្ញុំឧស្សាហ៍ខំធ្វើដែរ។
11. ប៉ុន្តែ កាលលោកពេត្រុសបានមកដល់អាន់ទីយ៉ូក នោះខ្ញុំបានទាស់ទទឹងនឹងលោកនៅប្រទល់មុខ ពីព្រោះលោកគួរឲ្យបន្ទោសបាន