15. ឯយើងដែលជាសាសន៍យូដាពីកំណើត ហើយមិនមែនជាអ្នកដែលមានបាបក្នុងសាសន៍ដទៃ
16. យើងដឹងថា មនុស្សមិនបានរាប់ជាសុចរិត ដោយប្រព្រឹត្តតាមក្រឹត្យវិន័យនោះឡើយ គឺដោយសេចក្តីជំនឿ ជឿដល់ព្រះយេស៊ូវគ្រីស្ទវិញ ហេតុនោះបានជាយើងជឿដល់ព្រះគ្រីស្ទយេស៊ូវ ដើម្បីឲ្យបានរាប់ជាសុចរិត ដោយសារសេចក្តីជំនឿ ជឿដល់ព្រះគ្រីស្ទនោះ មិនមែនដោយប្រព្រឹត្តតាមក្រឹត្យវិន័យទេ ពីព្រោះគ្មានមនុស្សណាបានរាប់ជាសុចរិតដោយប្រព្រឹត្តតាមក្រឹត្យវិន័យឡើយ
17. រីឯ កាលយើងខ្ញុំកំពុងតែស្វែងរកឲ្យបានរាប់ជាសុចរិតក្នុងព្រះគ្រីស្ទ នោះបើសិនជាគេឃើញយើងមានបាបវិញ ដូច្នេះ តើព្រះគ្រីស្ទជាអ្នកចែកចាយអំពើបាបឬអី ទេ មិនមែនឡើយ
18. ដ្បិតបើសិនជាខ្ញុំតាំងការទាំងនោះឡើងវិញ ដែលខ្ញុំបានរំលំពីដើម នោះឈ្មោះថា ខ្ញុំតាំងខ្លួនខ្ញុំជាអ្នករំលងច្បាប់ហើយ
19. ពីព្រោះខ្ញុំបានស្លាប់ខាងឯក្រឹត្យវិន័យ ដោយសារក្រឹត្យវិន័យនោះឯង ដើម្បីឲ្យខ្ញុំបានរស់ខាងឯព្រះវិញ