២ សាំយូ‌អែល 8:6-9 Khmer Standard Version (KHSV)

6. ព្រះ‌បាទ​ដាវីឌ​បាន​ដាក់​ទេសា‌ភិបាល​ឲ្យ​ត្រួត‌ត្រា​លើ​ស្រុក​ស៊ីរី ជន‌ជាតិ​ស៊ីរី​ក៏​ធ្លាក់​ខ្លួន​ចំណុះ​ព្រះ‌បាទ​ដាវីឌ ហើយ​ត្រូវ​ថ្វាយ​សួយសារ‌អាករ​ផង។ ព្រះ‌អម្ចាស់​ប្រទាន​ឲ្យ​ព្រះ‌បាទ​ដាវីឌ​មាន​ជ័យ‌ជំនះ នៅ​គ្រប់​កន្លែង​ដែល​ស្ដេច​យាង​ទៅ។

7. ព្រះ‌បាទ​ដាវីឌ​រឹប​អូស​ខែល​មាស​ពី​ពួក​បរិវារ​របស់​ព្រះ‌បាទ​ហាដា‌រេស៊ើរ ហើយ​នាំ​យក​មក​ក្រុង​យេរូ‌សាឡឹម។

8. ព្រះ‌បាទ​ដាវីឌ​ក៏​រឹប​អូស​យក​លង្ហិន​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ពី​ក្រុង​បេ‌ថាស និង​ក្រុង​បេរ៉ូ‌ថាយ ដែល​ជា​ក្រុង​របស់​ព្រះ‌បាទ​ហាដា‌រេស៊ើរ។

9. កាល​ព្រះ‌បាទ​ថូអ៊ី ជា​ស្ដេច​ក្រុង​ហា‌ម៉ាត់​ជ្រាប​ថា​ព្រះ‌បាទ​ដាវីឌ​បាន​វាយ​ឈ្នះ​កង‌ទ័ព​ទាំង​មូល​របស់​ព្រះ‌បាទ​ហាដា‌រេស៊ើរ

២ សាំយូ‌អែល 8