២ សាំយូ‌អែល 8:1-5 Khmer Standard Version (KHSV)

1. ក្រោយ​មក ព្រះ‌បាទ​ដាវីឌ​វាយ​ឈ្នះ​ជន‌ជាតិ​ភីលីស្ទីន ហើយ​បង្ក្រាប​ពួក​គេ ព្រម​ទាំង​ដក​អំណាច​ពី​ពួក​គេ លែង​ឲ្យ​ត្រួត‌ត្រា​លើ​តំបន់​នោះ​ទៀត​ផង។

2. ព្រះ‌បាទ​ដាវីឌ​ក៏​វាយ​ឈ្នះ​ជន‌ជាតិ​ម៉ូអាប់​ដែរ ស្ដេច​បង្ខំ​ឲ្យ​ពួក​គេ​ដេក​នៅ​ដី ហើយ​រាប់​យក​ចំនួន​ពីរ​ភាគ​បី​ទៅ​សម្លាប់ និង​ទុក​មួយ​ភាគ​បី​ឲ្យ​នៅ​រស់។ ជន‌ជាតិ​ម៉ូអាប់​ក៏​ធ្លាក់​ខ្លួន​ចំណុះ​ព្រះ‌បាទ​ដាវីឌ ហើយ​ត្រូវ​ថ្វាយ​សួយសារ‌អាករ​ផង។

3. ព្រះ‌បាទ​ដាវីឌ​វាយ​ឈ្នះ​ព្រះ‌បាទ​ហាដា‌រេស៊ើរ ជា​បុត្រ​របស់​ព្រះ‌បាទ​រេ‌ហូប និង​ជា​ស្ដេច​ស្រុក​សូ‌បា ក្នុង​ពេល​ដែល​ព្រះ‌បាទ​ហាដា‌រេស៊ើរ កំពុង​តែ​ទៅ​កាន់​កាប់​តំបន់​ទន្លេ​អឺប្រាត​ឡើង​វិញ។

4. ព្រះ‌បាទ​ដាវីឌ​ចាប់​បាន​ទ័ព​សេះ​របស់​ព្រះ‌បាទ​ហាដា‌រេស៊ើរ​ចំនួន​មួយ​ពាន់​ប្រាំ‌ពីរ​រយ​នាក់ និង​កង‌ពល​ថ្មើរ​ជើង​ចំនួន​ពីរ​ម៉ឺន​នាក់។ ស្ដេច​បាន​យក​សេះ​មួយ​រយ​ក្បាល​ទុក ក្រៅ​ពី​នោះ ស្ដេច​កាត់​សរសៃ​កែង​ជើង​ទាំង​អស់។

5. ពេល​នោះ ជន‌ជាតិ​ស៊ីរី​នៅ​ក្រុង​ដា‌ម៉ាស់ លើក​គ្នា​មក​ជួយ​ព្រះ‌បាទ​ហាដា‌រេស៊ើរ ជា​ស្ដេច​ស្រុក​សូបា ព្រះ‌បាទ​ដាវីឌ​ក៏​វាយ​ឈ្នះ​ពួក​គេ ហើយ​សម្លាប់​អស់​ចំនួន​ពីរ​ម៉ឺន​ពីរ​ពាន់​នាក់។

២ សាំយូ‌អែល 8