២ សាំយូ‌អែល 6:20-23 Khmer Standard Version (KHSV)

20. ព្រះ‌បាទ​ដាវីឌ​វិល​ទៅ​ដំណាក់​វិញ ដើម្បី​ប្រទាន​ពរ​ដល់​ព្រះ‌រាជ‌វង្ស។ ព្រះ‌នាង​មិកាល់ ជា​បុត្រី​របស់​ព្រះ‌បាទ​សូល ចេញ​មក​ទទួល​ស្ដេច ទាំង​ពោល​ថា៖ «ថ្ងៃ​នេះ ស្ដេច​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​រុងរឿង​ណាស់! ព្រោះ​ស្ដេច​បង្ហាញ​ខ្លួន​ទទេ​នៅ​មុខ​រាជ​បម្រើ​ទាំង​ប្រុស​ទាំង​ស្រី ដូច​មនុស្ស​វិកល‌ចរិត!»។

21. ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​តប​ទៅ​ព្រះ‌នាង​មិកាល់​ថា៖ «យើង​ធ្វើ​ដូច្នេះ ដើម្បី​ថ្វាយ​កិត្តិយស​ដល់​ព្រះ‌អម្ចាស់! ព្រះ‌អង្គ​បាន​ជ្រើស​រើស​យើង​ឲ្យ​ដឹក​នាំ​ជន‌ជាតិ​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ជំនួស​បិតា​របស់​នាង និង​រាជ‌វង្ស។ យើង​សម្តែង​សេចក្ដី​សប្បាយ​នេះ ដើម្បី​ថ្វាយ​កិត្តិយស​ដល់​ព្រះ‌អម្ចាស់!

22. យើង​ចង់​ដាក់​ខ្លួន​ឲ្យ​រឹត​តែ​ថោក​ជាង​នេះ​ទៅ​ទៀត។ ទោះ​បី​ទាស់​ភ្នែក​នាងក៏​ដោយ យ៉ាង​ហោច​ណាស់​ក៏​មាន​ពួក​ស្រី​បម្រើ​ដែល​នាង​ពោល​នោះ​លើក​តម្កើង​យើង​ដែរ!»។

23. ព្រះ‌នាង​មិកាល់ ជា​បុត្រី​របស់​ព្រះ‌បាទ​សូល គ្មាន​បុត្រ​ឡើយ រហូត​ដល់​ស្លាប់។

២ សាំយូ‌អែល 6