២ សាំយូ‌អែល 23:2-6 Khmer Standard Version (KHSV)

2. ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូលតាម​រយៈ​ខ្ញុំព្រះ‌អង្គ​ដាក់​ព្រះ‌បន្ទូល​នៅ​លើ​អណ្ដាត​ខ្ញុំ។

3. ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​មាន​ព្រះ‌បន្ទូលព្រះ‌អង្គ​ដែល​ជា​ថ្ម‌ដា​ការ‌ពារ​អ៊ីស្រា‌អែលទ្រង់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ស្ដេច​ណា​គ្រប់‌គ្រង​ប្រជា‌ជន​ដោយ​សុចរិតគឺ​ស្ដេច​ដែល​គ្រប់‌គ្រង​ប្រជា‌ជនដោយ​គោរព​កោត​ខ្លាច​ព្រះ‌ជាម្ចាស់

4. ស្ដេច​នោះ​ប្រៀប​ដូច​ជា​ពន្លឺ​ព្រះ‌អាទិត្យ​រះ​ឡើងនៅ​ពេល​ព្រឹក​ដែល​ផ្ទៃ​មេឃ​ស្រឡះ​ល្អពន្លឺ​នោះ​ធ្វើ​ឲ្យ​ស្មៅ​លាស់​ខៀវ​ខ្ចីក្រោយ​ពេល​ភ្លៀង។

5. ព្រះ‌ជាម្ចាស់​ក៏​ប្រព្រឹត្ត​ចំពោះ​ពូជ‌ពង្ស​របស់​ខ្ញុំយ៉ាង​នោះ​ដែរព្រោះ​ព្រះ‌អង្គ​បាន​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​ខ្ញុំជា​សម្ពន្ធ‌មេត្រី​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ចជា​សម្ពន្ធ‌មេត្រី​ដែល​មាន​មាត្រា​ត្រឹម​ត្រូវមិន​អាច​ប្រែ‌ប្រួល​ឡើយ។មាន​តែ​ព្រះ‌អង្គ​ទេ​ដែល​ប្រទាន​ជ័យ‌ជំនះ​មក​ខ្ញុំព្រម​ទាំង​ប្រទាន​អ្វីៗ​ដែល​ខ្ញុំ​ប្រាថ្នា​ចង់​បាន។

6. រីឯ​មនុស្ស​ពាល​វិញ ប្រៀប​បាន​នឹង​បន្លាដែល​គេ​បោះ​ចោលគឺ​មិន​ដែល​មាន​នរណា​យក​ដៃ​ពាល់​ឡើយ។

២ សាំយូ‌អែល 23