២ សាំយូ‌អែល 23:1-3 Khmer Standard Version (KHSV)

1. នេះ​ជា​ពាក្យ​បណ្ដាំ​ចុង​ក្រោយ​បង្អស់របស់​ព្រះ‌បាទ​ដាវីឌ។នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់ថ្លែង​ដោយ​ព្រះ‌បាទ​ដាវីឌជា​បុត្រ​របស់​លោក​អ៊ីសាយជា​មនុស្ស​ដែល​ព្រះ‌ជាម្ចាស់​លើក​តម្កើងយ៉ាង​ខ្ពស់​បំផុតជា​ស្ដេច​ដែល​ព្រះ​របស់​លោក​យ៉ាកុបបាន​ចាក់​ប្រេង​អភិ‌សេក ជា​ស្ដេច​ដែលប្រជា‌ជន​អ៊ីស្រា‌អែល​តែងតែ​ច្រៀង​សរសើរ។

2. ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូលតាម​រយៈ​ខ្ញុំព្រះ‌អង្គ​ដាក់​ព្រះ‌បន្ទូល​នៅ​លើ​អណ្ដាត​ខ្ញុំ។

3. ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​មាន​ព្រះ‌បន្ទូលព្រះ‌អង្គ​ដែល​ជា​ថ្ម‌ដា​ការ‌ពារ​អ៊ីស្រា‌អែលទ្រង់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ស្ដេច​ណា​គ្រប់‌គ្រង​ប្រជា‌ជន​ដោយ​សុចរិតគឺ​ស្ដេច​ដែល​គ្រប់‌គ្រង​ប្រជា‌ជនដោយ​គោរព​កោត​ខ្លាច​ព្រះ‌ជាម្ចាស់

២ សាំយូ‌អែល 23