26. ព្រះអម្ចាស់អើយ ព្រះអង្គសម្តែងព្រះហឫទ័យស្មោះត្រង់ចំពោះអ្នកដែលមានចិត្តស្មោះត្រង់ព្រះអង្គសម្តែងព្រះហឫទ័យស្មោះសរចំពោះអ្នកដែលមានចិត្តស្មោះសរ។
27. ចំពោះអ្នកដែលមានចិត្តបរិសុទ្ធព្រះអង្គក៏សម្តែងថា ព្រះអង្គបរិសុទ្ធដែរចំពោះអ្នកដែលមានចិត្តវៀចវេរវិញព្រះអង្គសម្តែងថាព្រះអង្គឈ្លាសវៃ។
28. ព្រះអង្គសង្គ្រោះមនុស្សទន់ទាបព្រះអង្គទតមកអស់អ្នកដែលមានចិត្តឆ្មើងឆ្មៃដើម្បីបន្ទាបពួកគេ។
29. ឱព្រះអម្ចាស់អើយ ព្រះអង្គជាពន្លឺរបស់ទូលបង្គំហើយព្រះអង្គក៏បំភ្លឺភាពងងឹតរបស់ទូលបង្គំដែរ។
30. ព្រះអង្គប្រទានកម្លាំងឲ្យទូលបង្គំវាយលុកខ្មាំងសត្រូវ និងឲ្យទូលបង្គំអាចលោតរំលងកំពែងក្រុងរបស់ពួកគេ។
31. មាគ៌ារបស់ព្រះជាម្ចាស់សុទ្ធតែល្អឥតខ្ចោះព្រះបន្ទូលសន្យារបស់ព្រះអម្ចាស់ពិតទាំងស្រុងព្រះអង្គជាខែលការពារអស់អ្នកដែលមកជ្រកកោននឹងព្រះអង្គ។
32. មានតែព្រះអម្ចាស់មួយទេដែលពិតជាព្រះជាម្ចាស់មានតែព្រះរបស់យើងមួយព្រះអង្គប៉ុណ្ណោះដែលពិតជាថ្មដាឲ្យយើងជ្រកកោន។