២ សាំយូ‌អែល 17:24-29 Khmer Standard Version (KHSV)

24. ក្នុង​ពេល​ដែល​ស្ដេច​អាប់‌សា‌ឡុម​កំពុង​តែ​ឆ្លង​ទន្លេ​យ័រដាន់​ជា​មួយ​កង‌ទ័ព​អ៊ីស្រា‌អែល​ទាំង​មូល ព្រះ‌បាទ​ដាវីឌ​បាន​យាង​ដល់​ក្រុង​ម៉ាហា‌ណែម។

25. ស្ដេច​អាប់‌សា‌ឡុម​បាន​តែង‌តាំង​លោក​អម៉ា‌សា​ជា​មេ​បញ្ជា​ការ​កង‌ទ័ព ជំនួស​លោក​យ៉ូអាប់។ លោក​អម៉ា‌សា​ត្រូវ​ជា​កូន​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​ម្នាក់​ឈ្មោះ​លោក​យីត‌រ៉ា ដែល​យក​នាង​អប៊ី‌កែល​ជា​កូន​ស្រី​របស់​លោក​ណា‌ហាស និង​ជា​ប្អូន​ស្រី​របស់​អ្នក​ស្រី​សេរូយ៉ា​ដែល​ជា​ម្ដាយ​របស់​លោក​យ៉ូអាប់។

26. ស្ដេច​អាប់‌សា‌ឡុម និង​ពួក​អ៊ីស្រា‌អែល​បាន​បោះ​ទ័ព​នៅ​ស្រុក​កាឡាដ។

27. កាល​ព្រះ‌បាទ​ដាវីឌ​យាង​ដល់​ក្រុង​ម៉ាហា‌ណែម ស្ដេច​ជួប​នឹង​លោក​សូប៊ី ជា​កូន​របស់​លោក​ណា‌ហាស នៅ​ក្រុង​រ៉ាបា ជា​រាជ​ធានី​របស់​ជន‌ជាតិ​អាំម៉ូន និង​លោក​ម៉ា‌កៀរ ជា​កូន​របស់​លោក​អាំ‌មាល​នៅ​ឡូ‌ដេបា និង​លោក​បាស៊ី‌ឡាយ អ្នក​ភូមិ​រ៉ូគី‌លីម ក្នុង​ស្រុក​កាឡាដ។

28. ពួក​គេ​នាំ​យក​ភួយ មុង កន្ទេល ចាន ឆ្នាំង ព្រម​ទាំង​ស្បៀង​អាហារ គឺ​មាន​អង្ករ ពោត ម្សៅ លាជ ពពាយ សណ្ដែក

29. ទឹក​ឃ្មុំ ទឹក​ដោះ​គោ ចៀម និង​ប្រូម៉ាស់ មក​ថ្វាយ​ព្រះ‌បាទ​ដាវីឌ និង​បណ្ដា‌ជន​ដែល​នៅ​ជា​មួយ ដោយ​ពួក​គេ​គិត​ថា បណ្ដា‌ជន​នឿយ‌ហត់ ស្រេក​ឃ្លាន នៅ​ពេល​ដើរ​កាត់​វាល​រហោ‌ស្ថាន។

២ សាំយូ‌អែល 17