35. ម្យ៉ាងទៀត លោកបូជាចារ្យសាដុក និងអបៀថើរ ក៏ចាំជួយលោកដែរ។ អ្វីៗដែលលោកឮពីដំណាក់ស្ដេច ចូរប្រាប់លោកបូជាចារ្យសាដុក និងអបៀថើរឲ្យដឹងផង។
36. រីឯអហ៊ីម៉ាស់ជាកូនរបស់លោកសាដុក និងយ៉ូណាថានជាកូនរបស់លោកអបៀថើរ ក៏នៅជាមួយឪពុករបស់គេរៀងៗខ្លួនដែរ។ ចូរចាត់អ្នកទាំងពីរឲ្យនាំដំណឹងដែលលោកដឹង មកប្រាប់យើងផង»។
37. លោកហ៊ូសាយ ជាមន្ត្រីជំនិតរបស់ព្រះបាទដាវីឌ បានវិលចូលទៅក្រុងវិញ ចំពេលដែលសម្ដេចអាប់សាឡុមយាងចូលទីក្រុងដែរ។