២ សាំយូ‌អែល 15:27-31 Khmer Standard Version (KHSV)

27. ស្ដេច​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​បូជា‌ចារ្យ​សាដុក​ទៀត​ថា៖ «ចូរ​ត្រឡប់​ទៅ​ទីក្រុង​វិញ ដោយ​សុខ‌សាន្ត ជា​មួយ​អហ៊ី‌ម៉ាស ជា​កូន​របស់​លោក ព្រម​ទាំង​យ៉ូណា‌ថាន ជា​កូន​របស់​លោក​អបៀ‌ថើរ​ចុះ។

28. ចំណែក​ឯ​យើង​វិញ យើង​ទៅ​រង់‌ចាំ​នៅ​តំបន់​វាល​រហោ‌ស្ថាន រហូត​ដល់​ពេល​យើង​ទទួល​ដំណឹង​ពី​អស់​លោក»។

29. ដូច្នេះ លោក​សាដុក និង​លោក​អបៀ‌ថើរ ក៏​សែង​ហិប​របស់​ព្រះ‌ជាម្ចាស់​ចូល​ទៅ​ក្នុង​ក្រុង​យេរូ‌សាឡឹម​វិញ ហើយ​ស្នាក់​នៅ​ទី​នោះ។

30. ព្រះ‌បាទ​ដាវីឌ​យាង​ឡើង​ភ្នំ​ដើម​អូលីវ ដោយ​ទ្រង់​ព្រះ‌កន្សែង​ផង ស្ដេច​ទទូរ​ព្រះ‌សិរសា ហើយ​យាង​ព្រះ‌បាទា​ទទេ។ រីឯ​បណ្ដា‌ជន​ទាំង​អស់​ដែល​ឡើង​ទៅ​ជា​មួយ​ស្ដេច ក៏​ទទូរ​ក្បាល ហើយ​ឡើង​ទៅ ទាំង​យំ​ដែរ។

31. មាន​គេ​ទូល​ព្រះ‌បាទ​ដាវីឌ​ថា លោក​អហ៊ី‌ថូផែល​ស្ថិត​ក្នុង​ចំណោម​ពួក​ក្បត់​ជា​មួយ​សម្ដេច​អាប់‌សា‌ឡុម​ដែរ។ ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ថា៖ «ឱ​ព្រះ‌អម្ចាស់​អើយ! សូម​ធ្វើ​ឲ្យ​យោបល់​ទាំង​ប៉ុន្មាន​របស់​អហ៊ី‌ថូផែល​ប្រែ​ជា​ឥត​បាន​ការ»។

២ សាំយូ‌អែល 15