18. លោកបានបញ្ជាឲ្យគេបង្រៀនទំនុកនេះដល់អ្នកស្រុកយូដា គឺ«ទំនុកធ្នូ» ដែលមានកត់ត្រាទុកក្នុងក្រាំង «ជនសុចរិត»។
19. អ៊ីស្រាអែលអើយ!ហេតុអ្វីបានជាវីរជនរបស់អ្នកត្រូវគេសម្លាប់នៅលើកំពូលភ្នំយ៉ាងនេះ?ហេតុអ្វីបានជាវីរបុរសដ៏អង់អាចត្រូវបាត់បង់ជីវិតដូច្នេះ?
20. មិនត្រូវប្រកាសដំណឹងនេះនៅក្រុងកាថឡើយហើយក៏មិនត្រូវផ្សព្វផ្សាយដំណឹងនេះនៅតាមផ្លូវក្នុងក្រុងអាសកាឡូនដែរក្រែងលោកូនស្រីរបស់ជនជាតិភីលីស្ទីននាំគ្នាអរសប្បាយក្រែងលោកូនស្រីនៃសាសន៍ដទៃ នាំគ្នាត្រេកអរ។
21. ជួរភ្នំគីលបោអើយ!សូមកុំឲ្យមានទឹកសន្សើមឬភ្លៀងធ្លាក់មកលើអ្នកឡើយហើយក៏កុំឲ្យមានចម្ការដែលផ្ដល់ភោគផលទៀតដែរ។ដ្បិតនៅទីនេះហើយដែលសត្រូវបានបន្ទាបបន្ថោកខែលរបស់វីរបុរសដ៏អង់អាចហើយខែលរបស់ព្រះបាទសូលក៏លែងបានលាបប្រេងតទៅទៀតដែរ។