40. បពិត្រព្រះនៃទូលបង្គំ ឥឡូវនេះ សូមព្រះអង្គទតមើលមកទូលបង្គំ! សូមព្រះអង្គផ្ទៀងព្រះកាណ៌ស្ដាប់ពាក្យដែលយើងខ្ញុំអធិស្ឋាន នៅទីនេះផង។
41. ព្រះជាអម្ចាស់អើយ ឥឡូវនេះ សូមក្រោកឡើងសូមយាងមកជាមួយហិបនៃឫទ្ធានុភាពរបស់ព្រះអង្គហើយគង់នៅក្នុងទីសម្រាករបស់ព្រះអង្គរហូតតទៅ។ ព្រះជាអម្ចាស់អើយសូមឲ្យការសង្គ្រោះស្ថិតនៅជាប់ជាមួយពួកបូជាចារ្យរបស់ព្រះអង្គ ដូចសម្លៀកបំពាក់ហើយសូមឲ្យប្រជារាស្ត្ររបស់ព្រះអង្គជួបប្រទះតែនឹងសុភមង្គល!
42. ឱព្រះជាអម្ចាស់អើយ!សូមកុំបោះបង់ចោលស្ដេចដែលព្រះអង្គបានចាក់ប្រេងអភិសេកនេះឡើយសូមនឹកដល់ភក្ដីភាពរបស់ព្រះបាទដាវីឌជាអ្នកបម្រើរបស់ព្រះអង្គ!»។