២ របាក្សត្រ 6:1-3 Khmer Standard Version (KHSV)

1. ពេល​នោះ ព្រះ‌បាទ​សាឡូម៉ូន​មាន​រាជ‌ឱង្ការ​ដូច​ត​ទៅ៖«ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថាព្រះ‌អង្គ​សព្វ​ព្រះ‌ហឫទ័យ​គង់​ក្នុង​ទី​ងងឹត!

2. ទូលបង្គំ​បាន​សង់​ព្រះ‌វិហារ​ដ៏​ថ្កុំ‌ថ្កើង​នេះទុក​ជា​ព្រះ‌ដំណាក់​ថ្វាយ​ព្រះ‌អង្គ​គង់អស់‌កល្ប​ជា‌និច្ច!»។

3. ព្រះ‌រាជា​បែរ​មក ហើយ​ប្រទាន​ពរ​ដល់​សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល ដែល​កំពុង​តែ​ឈរ​នៅ​ទី​នោះ។

២ របាក្សត្រ 6