២ របាក្សត្រ 32:7-12 Khmer Standard Version (KHSV)

7. «ចូរ​មាន​កម្លាំង និង​ទឹក​ចិត្ត​ក្លា‌ហាន​ឡើង! កុំ​ភ័យ​ខ្លាច ឬ​តក់‌ស្លុត​នៅ​ចំពោះ​មុខ​ស្ដេច​ស្រុក​អាស្ស៊ីរី និង​កង‌ទ័ព​ដ៏​ច្រើន​កុះ‌ករ​របស់​គេ​ឡើយ ដ្បិត​នៅ​ខាង​យើង​មាន​កម្លាំង​ជាង​ពួក​គេ។

8. ខាង​ស្ដេច​ស្រុក​អាស្ស៊ីរី​មាន​តែ​កម្លាំង​មនុស្ស​លោក​ប៉ុណ្ណោះ រីឯ​ខាង​យើង​វិញ យើង​មាន​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​យើង ព្រះ‌អង្គ​នឹង​ជួយ​គាំ‌ទ្រ​យើង​នៅ​ពេល​ប្រយុទ្ធ»។ ប្រជា‌ជន​ក៏​នាំ​គ្នា​ទុក​ចិត្ត​លើ​រាជ‌ឱង្ការ​របស់​ព្រះ‌បាទ​ហេ‌សេគា ជា​ស្ដេច​ស្រុក​យូដា។

9. បន្ទាប់​មក ព្រះ‌ចៅ​សាន‌ហេ‌រីប ស្ដេច​ស្រុក​អាស្ស៊ីរី ចាត់​រាជ​បម្រើ​ឲ្យ​មក​ក្រុង​យេរូ‌សាឡឹម ក្នុង​ពេល​ដែល​ស្ដេច​គង់​នៅ​ក្បែរ​ក្រុង​ឡាគីស​ជា​មួយ​កង‌ទ័ព​ទាំង​អស់។ ស្ដេច​បាន​ចាត់​ពួក​គេ​ឲ្យ​មក​ជួប​ព្រះ‌បាទ​ហេ‌សេគា ជា​ស្ដេច​ស្រុក​យូដា និង​ប្រជា‌ជន​យូដា​ទាំង​អស់ ដែល​ស្ថិត​នៅ​ក្រុង​យេរូ‌សាឡឹម ដើម្បី​ប្រកាស​ដូច​ត​ទៅ៖

10. «ព្រះ‌ចៅ​សាន‌ហេ‌រីប ជា​ស្ដេច​ស្រុក​អាស្ស៊ីរី មាន​ព្រះ‌បន្ទូល​ថា “តើ​អ្នក​រាល់​គ្នា​មាន​អ្វី​ជា​បង្អែក​បាន​ជា​ទ្រាំ​លំបាក នៅ​ក្នុង​ក្រុង​យេរូ‌សាឡឹម​បែប​នេះ?”។

11. ស្ដេច​ហេសេ‌គា​បញ្ឆោត​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ស្លាប់ ដោយ​អត់​បាយ អត់​ទឹក គឺ​ស្ដេច​ប្រាប់​ថា “ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​យើង នឹង​រំដោះ​យើង​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ស្ដេច​ស្រុក​អាស្ស៊ីរី​មិន​ខាន”។

12. ស្ដេច​ហេសេ‌គា​ហ្នឹង​ហើយ ដែល​បាន​បំផ្លាញ​ទី‌សក្ការៈ​នៅ​តាម​ទួល​ខ្ពស់ៗ ព្រម​ទាំង​កម្ទេច​អាសនៈ​របស់​ព្រះ‌អម្ចាស់ រួច​បង្គាប់​ឲ្យ​អ្នក​ស្រុក​យូដា និង​អ្នក​ក្រុង​យេរូ‌សាឡឹម គោរព​ថ្វាយ‌បង្គំ​អាសនៈ​តែ​មួយ ហើយ​ដុត​គ្រឿង​ក្រអូប​តែ​លើ​អាសនៈ​មួយ​នោះ!

២ របាក្សត្រ 32