1. កាលព្រះបាទរេហូបោមពង្រឹងរាជសម្បត្តិ និងអំណាចរឹងមាំហើយ ស្ដេចបោះបង់ចោលក្រឹត្យវិន័យរបស់ព្រះអម្ចាស់ រីឯប្រជាជនក៏ប្រព្រឹត្តដូចស្ដេចដែរ។
2. នៅឆ្នាំទីប្រាំនៃរជ្ជកាលព្រះបាទរេហូបោម ព្រះចៅស៊ីសាក់ ជាស្ដេចស្រុកអេស៊ីប បានឡើងមកវាយក្រុងយេរូសាឡឹម។ ព្រឹត្តិការណ៍នេះកើតមាន ព្រោះប្រជាជនយូដាមិនស្មោះត្រង់នឹងព្រះអម្ចាស់។
3. ព្រះចៅស៊ីសាក់ដឹកនាំកងទ័ពដែលមានរទេះចំបាំង ១ ២០០ ទ័ពសេះ ៥០ ០០០ នាក់ ព្រមទាំងមានពលទាហានជាតិលីប៊ី ស៊ូគី និងអេត្យូពីយ៉ាងច្រើន មកជាមួយផង។