២ ពេត្រុស 2:7-9 Khmer Standard Version (KHSV)

7. ព្រះ‌អង្គ​បាន​ដោះ​លែង​តែ​លោក​ឡុត​ជា​មនុស្ស​សុចរិត* ព្រោះ​គាត់​ព្រួយ​ចិត្ត​ដោយ​ឃើញ​មនុស្ស​អាក្រក់​នៅ​ជំនាន់​នោះ វក់‌វី​នឹង​កាម‌គុណ​ដ៏​ថោក​ទាប។

8. រៀង​រាល់​ថ្ងៃ លោក​ឡុត​ជា​មនុស្ស​សុចរិត ដែល​រស់​នៅ​កណ្ដាល​ចំណោម​មនុស្ស​អាក្រក់​ទាំង​នោះ បាន​គ្រាំ‌គ្រា​ក្នុង​ចិត្ត​ដ៏​សុចរិត​របស់​គាត់ ព្រោះ​ឃើញ ហើយ​ឮ​នូវ​អំពើ​ទុច្ចរិត​ទាំង​ប៉ុន្មាន​របស់​ពួក​គេ។

9. យ៉ាង​នេះ​ហើយ​ដែល​ព្រះ‌អម្ចាស់​អាច​ដោះ​លែង​អស់​អ្នក​គោរព​ប្រណិ‌ប័តន៍​ព្រះ‌អង្គ ឲ្យ​រួច​ពី​ទុក្ខ​លំបាក តែ​ព្រះ‌អង្គ​ទុក​មនុស្ស​ទុច្ចរិត សម្រាប់​ដាក់​ទណ្ឌ‌កម្ម នៅ​ថ្ងៃ​ដែល​ព្រះ‌អង្គ​នឹង​វិនិច្ឆ័យ​ទោស​មនុស្ស​លោក

២ ពេត្រុស 2