1. ព្យាការីអេលីសេបានហៅបុរសម្នាក់ដែលជាសមាជិកក្រុមព្យាការីមក រួចមានប្រសាសន៍ថា៖ «ចូរក្រោកឡើង ចេញដំណើរទៅកាន់ក្រុងរ៉ាម៉ូត ក្នុងស្រុកកាឡាដ ហើយយកដបប្រេងទៅជាមួយផង។
2. ពេលទៅដល់ អ្នកត្រូវជួបលោកយេហ៊ូវ ជាកូនរបស់លោកយេហូសាផាត និងជាចៅរបស់លោកនឹមស៊ី។ អ្នកត្រូវចូលទៅហៅលោកឲ្យក្រោកចេញពីចំណោមបងប្អូនរបស់លោក ហើយនាំទៅបន្ទប់ខាងក្នុងបំផុត។