10. នៅគ្រានោះ កងទ័ពរបស់ព្រះចៅនេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូន ឡើងមកច្បាំងនឹងក្រុងយេរូសាឡឹម ហើយឡោមព័ទ្ធក្រុងនោះ។
11. ក្នុងពេលកងទ័ពឡោមព័ទ្ធក្រុងយេរូសាឡឹមនោះ ព្រះចៅនេប៊ូក្នេសាបានយាងមកបញ្ជាកងទ័ពដោយផ្ទាល់។
12. ពេលនោះ ព្រះបាទយ៉ូយ៉ាគីន ព្រមទាំងមាតា ពួកមន្ត្រី ពួកនាយទាហាន និងពួកមហាតលិក ចេញមកសុំចុះចាញ់ស្ដេចស្រុកបាប៊ីឡូន។ ស្ដេចស្រុកបាប៊ីឡូនចាប់អ្នកទាំងនោះធ្វើជាឈ្លើយ នៅឆ្នាំទីប្រាំបីនៃរជ្ជកាលរបស់ស្ដេចផ្ទាល់។
13. ស្ដេចស្រុកបាប៊ីឡូនរឹបអូសយកទ្រព្យសម្បត្តិក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ និងរាជទ្រព្យនៅក្នុងវាំង ទ្រង់វាយកម្ទេចគ្រឿងបរិក្ខារធ្វើអំពីមាស ដែលព្រះបាទសាឡូម៉ូនជាស្ដេចស្រុកអ៊ីស្រាអែលបានធ្វើ សម្រាប់ប្រើប្រាស់ក្នុងព្រះវិហាររបស់ព្រះអម្ចាស់។ ហេតុការណ៍នេះកើតមានស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់បានថ្លែងទុក។