25. រាជកិច្ចផ្សេងៗទៀតរបស់ព្រះបាទអាំម៉ូន និងអ្វីៗទាំងប៉ុន្មានដែលទ្រង់បានធ្វើ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្ដេចស្រុកយូដា។
26. គេបានយកសពរបស់ស្ដេចទៅបញ្ចុះក្នុងផ្នូរនៅសួនរបស់លោកអ៊ូសា ហើយព្រះបាទយ៉ូសៀស ជាបុត្រ ឡើងស្នងរាជ្យ។