២ ពង្សា‌វតារ‌ក្សត្រ 19:1-2 Khmer Standard Version (KHSV)

1. កាល​ព្រះ‌បាទ​ហេ‌សេគា​ទទួល​ដំណឹង​នេះ ទ្រង់​ហែក​ព្រះ‌ភូសា​ចោល យក​បាវ​មក​ស្លៀក រួច​យាង​ទៅ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។

2. ព្រះ‌រាជា​ចាត់​លោក​អេលា‌គីម ដែល​ជា​អ្នក​មើល​ខុស​ត្រូវ​លើ​ព្រះ‌បរម‌រាជ​វាំង និង​លោក​សិប‌ណា ជា​ស្មៀន​ហ្លួង ព្រម​ទាំង​លោក​បូជា‌ចារ្យ​ចាស់ៗ ដែល​ស្លៀក​បាវ​ទាំង​អស់​គ្នា ឲ្យ​ទៅ​ជួប​ព្យាការី​អេសាយ ជា​កូន​របស់​លោក​អម៉ូស។

២ ពង្សា‌វតារ‌ក្សត្រ 19