8. ព្រះបាទអហាសយកមាស ប្រាក់ដែលមានក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ និងនៅក្នុងឃ្លាំងរាជ្យទ្រព្យ ផ្ញើទៅថ្វាយស្ដេចស្រុកអាស្ស៊ីរី។
9. ស្ដេចស្រុកអាស្ស៊ីរីយល់ព្រមតាមសំណើរបស់ព្រះបាទអហាស។ ស្ដេចយាងទៅវាយក្រុងដាម៉ាស ដណ្ដើមយកបានក្រុងនោះ រួចកៀរអ្នកក្រុងនោះទៅជាឈ្លើយនៅស្រុកគៀរ ព្រមទាំងធ្វើគុតព្រះបាទរេស៊ីនទៀតផង។
10. ព្រះបាទអហាសយាងទៅគាល់ព្រះចៅទីកឡាត-ពីលេស៊ើរ ជាស្ដេចស្រុកអាស្ស៊ីរី នៅក្រុងដាម៉ាស។ ស្ដេចទតឃើញអាសនៈមួយដែលស្ថិតនៅក្រុងដាម៉ាស ស្ដេចក៏ផ្ញើគំរូ និងគម្រោងសង់អាសនៈនោះ ជូនលោកបូជាចារ្យអ៊ូរីយ៉ា។
11. លោកបូជាចារ្យអ៊ូរីយ៉ាសង់អាសនៈមួយ តាមគំរូដែលព្រះបាទអហាសផ្ញើពីក្រុងដាម៉ាស។ លោកបូជាចារ្យអ៊ូរីយ៉ាបានសង់អាសនៈនេះរួចជាស្រេច មុនពេលព្រះបាទអហាសយាងមកពីក្រុងដាម៉ាសវិញ។
12. កាលស្ដេចយាងត្រឡប់មកវិញ ទតឃើញអាសនៈនោះ ទ្រង់ក៏យាងឡើងទៅអាសនៈ