1. នៅឆ្នាំទីពីរនៃរជ្ជកាលព្រះបាទយ៉ូអាស ជាបុត្ររបស់ព្រះបាទយ៉ូអាហាស ស្ដេចស្រុកអ៊ីស្រាអែល ព្រះបាទអម៉ាស៊ីយ៉ា ជាបុត្ររបស់ព្រះបាទយ៉ូអាស ឡើងសោយរាជ្យលើស្រុកយូដា។
2. ពេលឡើងសោយរាជ្យ ទ្រង់មានព្រះជន្មម្ភៃប្រាំវស្សា ហើយសោយរាជ្យបានម្ភៃប្រាំបួនឆ្នាំ នៅក្រុងយេរូសាឡឹម។ មាតាមាននាមថា យ៉ូអាដាន ជាអ្នកក្រុងយេរូសាឡឹម។