២ ពង្សា‌វតារ‌ក្សត្រ 13:24-25 Khmer Standard Version (KHSV)

24. ព្រះ‌បាទ​ហាសែល ជា​ស្ដេច​ស្រុក​ស៊ីរី សោយ​ទិវង្គត ហើយ​ព្រះ‌បាទ​បេនហា‌ដាដ ជា​បុត្រ ឡើង​ស្នង​រាជ្យ។

25. ព្រះ‌បាទ​យ៉ូអាស ជា​បុត្រ​របស់​ព្រះ‌បាទ​យ៉ូអា‌ហាស បាន​ដណ្ដើម​ក្រុង​ទាំង​ប៉ុន្មាន​របស់​អ៊ីស្រា‌អែល​ពី​ព្រះ‌បាទ​បេនហា‌ដាដ ជា​បុត្រ​របស់​ព្រះ‌បាទ​ហាសែល យក​មក​វិញ គឺ​ក្រុង​ទាំង​ប៉ុន្មាន ដែល​ព្រះ‌បាទ​ហាសែល​បាន​វាយ​ដណ្ដើម​យក​ពី​ព្រះ‌បាទ​យ៉ូអា‌ហាស ជា​បិតា​ក្នុង​ពេល​ធ្វើ​សង្គ្រាម។ ព្រះ‌បាទ​យ៉ូអាស​វាយ​ព្រះ‌បាទ​បេនហា‌ដាដ​បី​លើក រួច​ដណ្ដើម​យក​ទីក្រុង​ទាំង​ប៉ុន្មាន​របស់​អ៊ីស្រា‌អែល​មក​វិញ។

២ ពង្សា‌វតារ‌ក្សត្រ 13