21. ព្រះបាទយ៉ូអាសឡើងសោយរាជ្យក្នុងជន្មាយុប្រាំពីរវស្សា
18. ព្រះបាទយ៉ូអាសស្ដេចស្រុកយូដា ប្រមូលវត្ថុមានតម្លៃទាំងប៉ុន្មាន នៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ និងនៅក្នុងវាំង ជាវត្ថុដែលស្ដេចស្រុកយូដា ជាអយ្យកោ គឺព្រះបាទយ៉ូសាផាត ព្រះបាទយ៉ូរ៉ាម និងព្រះបាទអហាស៊ីយ៉ា បានថ្វាយជាតង្វាយ ព្រមទាំងវត្ថុដែលស្ដេចផ្ទាល់បានថ្វាយជាតង្វាយ ហើយចាត់គេឲ្យនាំយកទៅថ្វាយព្រះបាទហាសែល ជាស្ដេចស្រុកស៊ីរី។ ហេតុនេះ ស្ដេចក្រុងស៊ីរីក៏ដកទ័ពថយ ឈប់វាយក្រុងយេរូសាឡឹម។
19. រីឯរាជកិច្ចផ្សេងៗទៀតរបស់ព្រះបាទយ៉ូអាស និងអ្វីៗទាំងអស់ដែលស្ដេចបានធ្វើ សុទ្ធតែមានកត់ត្រាទុក ក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្ដេចស្រុកយូដា។
20. មេទ័ពរបស់ស្ដេចបានក្រោកឡើងរួមគំនិតគ្នាក្បត់នឹងព្រះបាទយ៉ូអាស។ ពួកគេធ្វើគុតស្ដេច នៅប៉មមីឡូ តាមផ្លូវចុះទៅស៊ីឡា។
21. មេទ័ពដែលបានធ្វើគុតស្ដេច គឺលោកយ៉ូសាការ ជាកូនរបស់លោកស៊ីមាត និងលោកយ៉ូសាបាឌ ជាកូនរបស់លោកសូមើរ។ គេបានបញ្ចុះសពស្ដេចក្នុងផ្នូររបស់រាជវង្ស នៅបុរីព្រះបាទដាវីឌ ហើយព្រះបាទអម៉ាស៊ីយ៉ា ជាបុត្រ បានឡើងស្នងរាជ្យ។