3. ដ្បិតបងប្អូនចង់បានភស្ដុតាងថា ព្រះគ្រិស្ដមានព្រះបន្ទូលតាមរយៈខ្ញុំ។ ព្រះអង្គមិនទន់ខ្សោយចំពោះបងប្អូនទេ គឺព្រះអង្គបង្ហាញឫទ្ធានុភាពនៅកណ្ដាលចំណោមបងប្អូនវិញ។
4. ព្រះអង្គត្រូវគេឆ្កាង ដោយព្រះអង្គមានភាពទន់ខ្សោយ ប៉ុន្តែ ព្រះអង្គមានព្រះជន្មរស់ ដោយឫទ្ធានុភាពរបស់ព្រះជាម្ចាស់។ រីឯយើងវិញក៏ដូច្នោះដែរ យើងទន់ខ្សោយរួមជាមួយព្រះអង្គមែន ប៉ុន្តែ ដោយយល់ដល់បងប្អូនយើងមានជីវិតរស់រួមជាមួយព្រះអង្គ ដោយឫទ្ធានុភាពរបស់ព្រះជាម្ចាស់។
5. សូមបងប្អូនល្បងមើលខ្លួនឯងទៅ តើបងប្អូននៅតែមានជំនឿមែនឬយ៉ាងណា សូមបងប្អូនពិនិត្យពិច័យខ្លួនឯងមើលទៅចុះ! បងប្អូនមិនទទួលស្គាល់ទេឬ ថាព្រះយេស៊ូគ្រិស្ដគង់នៅក្នុងបងប្អូន! ឬមួយមានតែបងប្អូនឃើញថា ព្រះអង្គមិនគង់នៅជាមួយ!
6. ខ្ញុំសង្ឃឹមថា បងប្អូនពិតជាដឹងថា ព្រះអង្គគង់នៅជាមួយយើងមែន។