១ សាំយូ‌អែល 9:26-27 Khmer Standard Version (KHSV)

26. លោក​សូល និង​អ្នក​បម្រើ​ក្រោក​ឡើង​តាំង​ពី​ព្រលឹម។ នៅ​ពេល​ថ្ងៃ​រះ លោក​សាំយូ‌អែល​មាន​ប្រសាសន៍​ទៅ​កាន់​លោក​សូល​ដែល​នៅ​ខាង​លើ​ផ្ទះ​ថា៖ «សូម​រៀបចំ​ខ្លួន ខ្ញុំ​នឹង​ជូន​ដំណើរ​លោក!»។ កាល​លោក​សូល​រៀបចំ​ខ្លួន​រួច​ហើយ លោក​ទាំង​ពីរ​ក៏​ចេញ​មក​ក្រៅ​ជា​មួយ​គ្នា។

27. កាល​ធ្វើ​ដំណើរ​ទៅ​ដល់​ចុង​ភូមិ លោក​សាំយូ‌អែល​មាន​ប្រសាសន៍​ទៅ​កាន់​លោក​សូល​ថា៖ «សូម​ប្រាប់​អ្នក​បម្រើ​របស់​លោក​ឲ្យ​ដើរ​ទៅ​មុន​យើង​ចុះ»។ អ្នក​បម្រើ​ក៏​ដើរ​ទៅ​មុន រួច​លោក​សាំយូ‌អែល​មាន​ប្រសាសន៍​ទៀត​ថា៖ «ឥឡូវ​នេះ សូម​លោក​ឈប់​សិន ខ្ញុំ​នឹង​ជម្រាប​លោក​ឲ្យ​ដឹង​ពី​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់»។

១ សាំយូ‌អែល 9