១ សាំយូ‌អែល 8:6-10 Khmer Standard Version (KHSV)

6. ពេល​ឮ​ពួក​ព្រឹទ្ធា‌ចារ្យ​ពោល​ថា «សូម​តែង‌តាំង​ឲ្យ​មាន​ស្ដេច​មួយ​អង្គ​សោយ​រាជ្យ​លើ​យើង​ខ្ញុំ» ដូច្នេះ លោក​សាំយូ‌អែល​មិន​សប្បាយ​ចិត្ត​ទេ លោក​ក៏​ទូល‌អង្វរ​ព្រះ‌អម្ចាស់។

7. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​តប​មក​ថា៖ «ចូរ​ស្ដាប់​តាម​ពាក្យ​សម្ដី​ទាំង​ប៉ុន្មាន​របស់​ប្រជា‌ជន​ដែល​បាន​ទាម‌ទារ​នោះ​ចុះ។ មិន​មែន​អ្នក​ទេ​ដែល​ពួក​គេ​បោះ​បង់​ចោល គឺ​យើង​ទេ​តើ​ដែល​ពួក​គេ​បោះ​បង់​ចោល ពួក​គេ​មិន​ចង់​ឲ្យ​យើង​សោយ​រាជ្យ​លើ​ពួក​គេ​ទៀត​ឡើយ។

8. តាំង​ពី​ថ្ងៃ​យើង​បាន​នាំ​ពួក​គេ​ចេញ​ពី​ស្រុក​អេស៊ីប​មក រហូត​ដល់​ឥឡូវ​នេះ ពួក​គេ​បាន​បោះ​បង់​ចោល​យើង ដើម្បី​ទៅ​គោរព​បម្រើ​ព្រះ​ដទៃ​ទៀត។ ពួក​គេ​ប្រព្រឹត្ត​ចំពោះ​អ្នក ដូច​ពួក​គេ​ធ្លាប់​ប្រព្រឹត្ត​ចំពោះ​យើង​ដែរ។

9. ដូច្នេះ ចូរ​ស្ដាប់​តាម​ពាក្យ​សម្ដី​ពួក​គេ​ឥឡូវ​នេះ​ចុះ ប៉ុន្តែ ចូរ​ព្រមាន​ពួក​គេ​យ៉ាង​ម៉ឺង‌ម៉ាត់​ជា​មុន ព្រម​ទាំង​ពន្យល់​ពួក​គេ​ថា ស្ដេច​ដែល​នឹង​សោយ​រាជ្យ​លើ​ពួក​គេ​នោះ មាន​សិទ្ធិ​យ៉ាង​ណាៗ​ខ្លះ»។

10. លោក​សាំយូ‌អែល​បាន​នាំ​យក​ព្រះ‌បន្ទូល​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អម្ចាស់ មក​ថ្លែង​ប្រាប់​ប្រជា‌ជន ដែល​ទាម‌ទារ​សុំ​ឲ្យ​មាន​ស្ដេច​នោះ​ថា៖

១ សាំយូ‌អែល 8