១ សាំយូ‌អែល 5:10-12 Khmer Standard Version (KHSV)

10. ដូច្នេះ ពួក​គេ​បញ្ជូន​ហិប​របស់​ព្រះ‌ជាម្ចាស់​ទៅ​ក្រុង​អេក្រូន​វិញ។ ប៉ុន្តែ ពេល​គេ​នាំ​ហិប​របស់​ព្រះ‌ជាម្ចាស់​ចូល​ទៅ​ក្នុង​ក្រុង​អេក្រូន ប្រជា‌ជន​នៅ​ក្រុង​នោះ​នាំ​គ្នា​ស្រែក​ឡើង​ថា៖ «គេ​បាន​ផ្ទេរ​ហិប​របស់​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​មក​ក្នុង​ក្រុង​យើង ដើម្បី​សម្លាប់​យើង​ទាំង​អស់​គ្នា​ហើយ»។

11. ពួក​គេ​ក៏​ចាត់​មនុស្ស​ឲ្យ​ទៅ​អញ្ជើញ​ស្ដេច​ត្រាញ់​ទាំង​អស់​នៃ​ជន‌ជាតិ​ភីលីស្ទីន​មក រួច​ពោល​ថា៖ «ចូរ​បញ្ជូន​ហិប​របស់​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​ត្រឡប់​ទៅ​កន្លែង​ដើម​វិញ​ទៅ ដើម្បី​កុំ​ឲ្យ​យើង​ទាំង​អស់​គ្នា​ត្រូវ​ស្លាប់ ដោយ‌សារ​ហិប​នោះ»។នៅ​ក្នុង​ទីក្រុង​ទាំង​មូល មាន​កើត​ជ្រួល‌ច្របល់​យ៉ាង​ខ្លាំង ព្រោះ​ព្រះ‌ជាម្ចាស់​បាន​ដាក់​ទោស​ពួក​គេ​យ៉ាង​ធ្ងន់‌ធ្ងរ។

12. អស់​អ្នក​ដែល​នៅ​សល់​ពី​ស្លាប់​សុទ្ធ​តែ​កើត​ឫស‌ដូង‌បាត ហើយ​សម្រែក​របស់​ពួក​គេ​លាន់​ឮ​រំពង រហូត​ដល់​លើ​មេឃ។

១ សាំយូ‌អែល 5