19. សាំយូអែលមានវ័យចម្រើនធំឡើង ព្រះអម្ចាស់គង់ជាមួយលោក ហើយគ្រប់សេចក្ដីដែលលោកថ្លែងក្នុងព្រះនាមរបស់ព្រះអង្គ សុទ្ធតែបានសម្រេចទាំងអស់។
20. ក្នុងស្រុកអ៊ីស្រាអែលទាំងមូល ចាប់តាំងពីក្រុងដាន់រហូតដល់ក្រុងបៀរសេបា ប្រជាជនគ្រប់ៗគ្នាទទួលស្គាល់ថា លោកសាំយូអែលពិតជាព្យាការីរបស់ព្រះអម្ចាស់មែន។
21. ព្រះអម្ចាស់នៅតែបន្តយាងមកស៊ីឡូ។ នៅទីនោះ ព្រះអម្ចាស់សម្តែងឲ្យលោកសាំយូអែលស្គាល់ តាមរយៈព្រះបន្ទូលរបស់ព្រះអង្គ។