11. លោកដាវីឌពុំដែលទុកជីវិតឲ្យមនុស្សប្រុស ឬស្រី ដើម្បីនាំមកក្រុងកាថទេ ព្រោះលោកខ្លាចក្រែងឈ្លើយសឹកទាំងនោះរាយការណ៍ថា ពួកលោកដាវីឌបានធ្វើដូច្នេះ ឬធ្វើដូច្នោះមួយ។ ក្នុងអំឡុងពេលលោកស្នាក់អាស្រ័យនៅក្នុងស្រុកភីលីស្ទីន លោកដាវីឌតែងតែប្រើវិធីនេះជារៀងរហូត។
12. ហេតុនេះហើយបានជាព្រះបាទអគីសជឿទុកចិត្តលើលោកដាវីឌ ព្រោះស្ដេចគិតថា៖ «ដាវីឌប្រព្រឹត្តអំពើដែលធ្វើឲ្យអ៊ីស្រាអែល ជាជនជាតិរបស់ខ្លួនស្អប់យ៉ាងខ្លាំង។ ដូច្នេះ ដាវីឌនឹងបម្រើយើងរហូតតទៅ»។