13. លោកដាវីឌឆ្លងទៅភ្នំម្ខាងទៀត ហើយឡើងទៅឈរលើកំពូលភ្នំ ដែលនៅដាច់ឆ្ងាយពីជំរំ។
14. លោកស្រែកហៅកងទ័ព រួចហៅលោកអប៊ីនើរ ជាកូនរបស់លោកនើរថា៖ «លោកអប៊ីនើរអើយ ម្ដេចក៏មិនឆ្លើយ!»។ លោកអប៊ីនើរស្រែកសួរវិញថា៖ «តើអ្នកជានរណា បានជាហ៊ានស្រែកហៅព្រះករុណាដូច្នេះ?»។
15. លោកដាវីឌមានប្រសាសន៍ទៅកាន់លោកអប៊ីនើរថា៖ «តើលោកជាមនុស្សដើមទ្រូងប្រាំហត្ថមែន ឬមិនមែន! នៅស្រុកអ៊ីស្រាអែល មានតែលោកទេដែលប្រសើរជាងគេ ចុះហេតុអ្វីបានជាលោកមិនយាមព្រះករុណា ជាម្ចាស់របស់លោក? ដ្បិតមានប្រជាជនមួយរូបបានលបចូលទៅធ្វើគុតព្រះករុណា ជាម្ចាស់របស់លោក។
16. ខ្ញុំសុំជម្រាបលោក ក្នុងនាមព្រះអម្ចាស់ដ៏មានព្រះជន្មគង់នៅថា លោកធ្វេសប្រហែសដូច្នេះមិនល្អទេ! ពួកលោកគួរតែស្លាប់ ដោយមិនបានរក្សាការពារម្ចាស់របស់ខ្លួន គឺស្ដេចដែលព្រះអម្ចាស់បានអភិសេក។ មើល! នេះនែ៎ លំពែងរបស់ព្រះករុណា និងក្អមទឹកដែលស្ថិតនៅក្បាលដំណេករបស់ស្ដេច!»។
17. ព្រះបាទសូលស្គាល់សំឡេងរបស់លោកដាវីឌ ក៏មានរាជឱង្ការថា៖ «ដាវីឌ កូនអើយ! នេះពិតជាសំឡេងកូនមែនឬ?»។ លោកដាវីឌទូលតបថា៖ «បពិត្រព្រះករុណាជាអម្ចាស់! គឺទូលបង្គំមែន!»។