38. ប្រមាណជាដប់ថ្ងៃក្រោយមក ព្រះអម្ចាស់បានប្រហារលោក ហើយលោកក៏ទទួលមរណភាព។
39. កាលលោកដាវីឌឮដំណឹងថាលោកណាបាលស្លាប់ លោកពោលថា៖ «សូមអរព្រះគុណព្រះអម្ចាស់ដែលរកយុត្តិធម៌ឲ្យខ្ញុំ នៅពេលលោកណាបាលជេរប្រមាថខ្ញុំ ហើយព្រះអង្គបានឃាត់ខ្ញុំមិនឲ្យប្រព្រឹត្តអំពើអាក្រក់។ ព្រះអម្ចាស់បានធ្វើឲ្យអំពើអាក្រក់នេះធ្លាក់ទៅលើក្បាលលោកណាបាលវិញ»។បន្ទាប់មក លោកដាវីឌចាត់គេឲ្យទៅស្នើនាងអប៊ីកែលមកធ្វើជាភរិយា។
40. ពួកអ្នកបម្រើរបស់លោកដាវីឌទៅដល់ផ្ទះនាងអប៊ីកែល នៅភូមិកើមែល ហើយពោលទៅនាងថា៖ «លោកដាវីឌចាត់យើងខ្ញុំឲ្យមកជួបអ្នកស្រី ដើម្បីស្នើអ្នកស្រីធ្វើជាភរិយារបស់លោក»។
41. នាងអប៊ីកែលក្រោកឡើង ហើយក្រាបចុះ អោនមុខដល់ដី ទាំងឆ្លើយថា៖ «នាងខ្ញុំនេះជាទាសី ដើម្បីលាងជើងជូនពួកអ្នកបម្រើរបស់លោកម្ចាស់»។