20. បិតាក៏ដឹងច្បាស់ថា ថ្ងៃមួយ កូននឹងឡើងគ្រងរាជ្យ ហើយរាជាណាចក្រអ៊ីស្រាអែលនឹងបានស្ថិតស្ថេរ ក្រោមការគ្រប់គ្រងរបស់កូន។
21. ដូច្នេះ សូមកូនស្បថក្នុងនាមព្រះអម្ចាស់ឥឡូវនេះចុះថា កូននឹងមិនបំផ្លាញពូជពង្សរបស់បិតាដែលនៅជំនាន់ក្រោយទេ ហើយក៏មិនធ្វើឲ្យឈ្មោះរបស់បិតា ត្រូវលុបបំបាត់ចេញពីក្រុមគ្រួសាររបស់បិតាដែរ»។
22. លោកដាវីឌក៏ស្បថថ្វាយស្ដេច។ បន្ទាប់មក ព្រះបាទសូលវិលទៅកាន់ដំណាក់វិញ ចំណែកឯលោកដាវីឌ និងអស់អ្នកដែលនៅជាមួយលោក ក៏វិលទៅកន្លែងលាក់ខ្លួនវិញដែរ។