13. លោកធ្វើជាវិកលចរិតនៅចំពោះមុខជនជាតិភីលីស្ទីន។ ពេលពួកគេចាប់លោក លោកសម្តែងអាការៈលេលា ដោយលើកដៃគូសវាសជាសញ្ញានៅតាមសន្លឹកទ្វារ ព្រមទាំងបង្ហៀរទឹកមាត់លើពុកចង្កាទៀតផង។
14. ព្រះបាទអគីសមានរាជឱង្ការទៅកាន់ពួករាជបម្រើថា៖ «អស់លោកបានឃើញច្បាស់ថា មនុស្សនេះឡប់សតិហើយ ហេតុអ្វីបានជាអស់លោកនាំគេមកជួបយើងដូច្នេះ?
15. តើយើងខ្វះមនុស្សឆ្កួតឬ បានជាអស់លោកនាំជននេះមកឲ្យសម្តែងភាពវិកលនៅចំពោះមុខយើងដូច្នេះ? ជននេះមិនគួរចូលមកក្នុងដំណាក់យើងទេ!»។