1. ព្រះបាទសូលបានប្រាប់សម្ដេចយ៉ូណាថានជាបុត្រ ព្រមទាំងនាម៉ឺនមន្ត្រី ពីបំណងដែលស្ដេចចង់សម្លាប់លោកដាវីឌ។ ប៉ុន្តែ សម្ដេចយ៉ូណាថាន ជាបុត្ររបស់ព្រះបាទសូល ស្រឡាញ់លោកដាវីឌណាស់។
2. សម្ដេចយ៉ូណាថាននាំដំណឹងទៅប្រាប់លោកដាវីឌថា៖ «ព្រះបាទសូល ជាបិតារបស់ខ្ញុំ មានបំណងចង់សម្លាប់លោកប្អូន។ ដូច្នេះ ព្រឹកស្អែកនេះ ចូរប្រុងប្រយ័ត្ន ហើយរកកន្លែងលាក់ខ្លួនទៅ។
3. ខ្ញុំនឹងចេញមក ហើយឈរជាមួយបិតារបស់ខ្ញុំ ជិតចម្ការដែលលោកប្អូនលាក់ខ្លួន។ ខ្ញុំនឹងទូលបិតាអំពីរឿងលោកប្អូន ពេលណាខ្ញុំដឹងពីគោលបំណងរបស់បិតាហើយ ខ្ញុំនឹងប្រាប់ឲ្យលោកប្អូនដឹងដែរ»។