48. ព្រះបាទសូលធ្វើសង្គ្រាមដោយទឹកចិត្តអង់អាច ទ្រង់បានវាយប្រហារជនជាតិអាម៉ាឡេក ហើយរំដោះអ៊ីស្រាអែល ឲ្យរួចផុតពីកណ្ដាប់ដៃរបស់សត្រូវ ដែលបានឈ្លានពានស្រុកគេ។
49. បុត្រារបស់ព្រះបាទសូលមានយ៉ូណាថាន យីសវី និងម៉ាល់គីស៊ូអា។ រីឯបុត្រីទាំងពីររបស់ព្រះបាទសូល គឺម្រ៉ាប ជាបុត្រីច្បង និងមិកាល់ ជាបុត្រីពៅ។
50. ព្រះជាយារបស់ព្រះបាទសូលព្រះនាមអហ៊ីណោម ត្រូវជាកូនស្រីរបស់លោកអហ៊ីម៉ាស់។ មេទ័ពរបស់ស្ដេចឈ្មោះលោកអប៊ីនើរ ជាកូនរបស់លោកនើរ ដែលត្រូវជាឪពុកមារបស់ព្រះបាទសូល។
51. លោកគីសជាឪពុករបស់ព្រះបាទសូល លោកនែរជាឪពុករបស់លោកអប៊ីនើរ លោកទាំងពីរត្រូវជាកូនរបស់លោកអបៀល។
52. ក្នុងមួយជីវិត ព្រះបាទសូលធ្វើសង្គ្រាមយ៉ាងសាហាវទល់នឹងពួកភីលីស្ទីន។ ហេតុនេះហើយបានជាព្រះបាទសូលតែងតែសង្កេតរកមើលជនណាដែលមានកម្លាំងខ្លាំងក្លា និងទឹកចិត្តអង់អាច ដើម្បីយកមកធ្វើជាពលទ័ពរបស់ស្ដេច។