១ របាក្សត្រ 9:22-24 Khmer Standard Version (KHSV)

22. អស់​អ្នក​ដែល​គេ​ជ្រើស​រើស​ឲ្យ​ធ្វើ​ជា​ឆ្មាំ​ទ្វារ ហើយ​ជំរឿន​តាម​ភូមិ​របស់​ពួក​គេ មាន​ចំនួន​ទាំង​អស់​២១២​នាក់។ ព្រះ‌បាទ​ដាវីឌ និង​លោក​សាំយូ‌អែល​ជា​គ្រូ​ទាយ បាន​តែង‌តាំង​ពួក​គេ​ឲ្យ​បំពេញ​មុខ‌ងារ​នេះ។

23. ដូច្នេះ ពួក​គេ និង​កូន​ចៅ​របស់​ពួក​គេ ក៏​បំពេញ​មុខ‌ងារ​ជា​ឆ្មាំ​ទ្វារ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ គឺ​មាត់​ទ្វារ​ពន្លា​ជួប​ព្រះ‌អង្គ។

24. មាន​ពួក​ឆ្មាំ​ទ្វារ​នៅ​ទិស​ទាំង​បួន គឺ​ខាង​កើត ខាង​លិច ខាង​ជើង និង​ខាង​ត្បូង។

១ របាក្សត្រ 9