1. គេបានជំរឿនប្រជាជនអ៊ីស្រាអែលទាំងមូល តាមក្រុមគ្រួសាររបស់គេ ហើយកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្ដេចស្រុកអ៊ីស្រាអែល។ ប្រជាជនយូដាត្រូវខ្មាំងកៀរទៅជាឈ្លើយ នៅស្រុកបាប៊ីឡូន ព្រោះតែពួកគេមិនស្មោះត្រង់នឹងព្រះជាម្ចាស់។
2. អស់អ្នកដែលបានវិលមកវិញមុនគេបង្អស់ ហើយកាន់កាប់ទឹកដីជាកម្មសិទ្ធិរបស់ខ្លួននៅតាមក្រុងនានា នោះគឺប្រជាជនអ៊ីស្រាអែលធម្មតា ពួកបូជាចារ្យ ពួកលេវី និងពួកនេធីនិម។
3. កូនចៅយូដា កូនចៅបេនយ៉ាមីន កូនចៅអេប្រាអ៊ីម និងម៉ាណាសេខ្លះ នាំគ្នាតាំងទីលំនៅនៅក្រុងយេរូសាឡឹម។
4. ក្នុងកុលសម្ព័ន្ធយូដាមានលោកអ៊ូថាយ ជាកូនរបស់លោកអាំមីហ៊ូដ ជាចៅរបស់លោកអុមរី ជាចៅទួតរបស់លោកអ៊ីមរី និងជាចៅលួតរបស់លោកបានី ក្នុងអំបូរពេរេស។
5. ក្នុងអំបូរស៊ីឡូរមានលោកអសាយ៉ា ជារៀមច្បងគេ និងកូនចៅរបស់គាត់។
6. ក្នុងអំបូរសេរ៉ាសមានលោកយេអួល និងបងប្អូនរបស់គាត់។ សរុបទាំងអស់មាន៦៩០ នាក់។
7. ក្នុងកុលសម្ព័ន្ធបេនយ៉ាមីនមានលោកសាលូវ ជាកូនរបស់លោកមស៊ូឡាម ជាចៅរបស់លោកហូដាវា និងជាចៅទួតរបស់លោកហាសេនួ។
8. លោកយីបនេយ៉ាជាកូនរបស់លោកយេរ៉ូហាំ។ លោកអេឡាជាកូនរបស់លោកអ៊ូស៊ី ហើយលោកអ៊ូស៊ីត្រូវជាកូនរបស់លោកមីករី ជាចៅរបស់លោកមស៊ូឡាម ជាចៅទួតរបស់លោកសេផាធា ជាចៅលួតរបស់លោករេហួល និងជាចៅលារបស់លោកយីបនីយ៉ា។
9. អ្នកទាំងនេះសុទ្ធតែជាមេដឹកនាំលើក្រុមគ្រួសាររបស់គេរៀងៗខ្លួន។ បងប្អូនរបស់ពួកគេទាំងអស់ រាប់តាមតំណវង្សត្រកូលរបស់ពួកគេមានចំនួន ៩៥៦នាក់។
10. ក្នុងក្រុមបូជាចារ្យមានលោកយេដាយ៉ា លោកយេហូយ៉ារីប លោកយ៉ាគីន
11. លោកអសារា ជាកូនរបស់លោកហ៊ីលគីយ៉ា ជាចៅរបស់លោកមស៊ូឡាម ជាចៅទួតរបស់លោកសាដុក ជាចៅលួតរបស់លោកមេរ៉ាយ៉ូត ជាចៅលារបស់លោកអហ៊ីទូប ជាអ្នកគ្រប់គ្រងលើព្រះដំណាក់របស់ព្រះជាម្ចាស់។
12. លោកអដាយ៉ាជាកូនរបស់លោកយេរ៉ូហាំ ជាចៅរបស់លោកផាសហ៊ើរ ជាចៅទួតរបស់លោកម៉ាល់គា។ លោកម៉ាសាយ ជាកូនរបស់លោកអឌីអែល ជាចៅរបស់លោកយ៉ាសេរ៉ា ជាចៅទួតរបស់លោកមស៊ូឡាម ជាចៅលួតរបស់លោកមេស៊ីលេមីត ជាចៅលារបស់លោកអ៊ីមមើរ