23. បន្ទាប់មក លោកបានរួមរស់ជាមួយភរិយា ហើយនាងក៏មានផ្ទៃពោះបង្កើតបានកូនប្រុសមួយ ដែលលោកដាក់ឈ្មោះថា «បេរា» ដ្បិតមានទុក្ខលំបាកកើតឡើងនៅក្នុងគ្រួសាររបស់លោក។
24. កូនស្រីរបស់លោកឈ្មោះនាងសេអេរ៉ា ជាអ្នកសង់ក្រុងបេតហូរ៉ូនខាងក្រោម និងបេតហូរ៉ូនខាងលើ ព្រមទាំងក្រុងអ៊ូសេន-សេអេរ៉ា។
25. លោកបេរាជាឪពុករបស់លោករេផា លោករេផាជាឪពុករបស់លោករេសែប លោករេសែបជាឪពុករបស់លោកថេឡា លោកថេឡាជាឪពុករបស់លោកថាហាន លោកថាហានជាឪពុករបស់លោកឡាអាដាន
26. លោកឡាដានជាឪពុករបស់លោកអាំមីហ៊ូដ លោកអាំមីហ៊ូដជាឪពុករបស់លោកអេលីសាម៉ា
27. លោកអេលីសាម៉ាជាឪពុករបស់លោកនូន លោកនូនជាឪពុករបស់លោកយ៉ូស្វេ។
28. រីឯទឹកដីដែលពួកគេបានទទួលជាកម្មសិទ្ធិ សម្រាប់តាំងទីលំនៅ នោះមានក្រុងបេតអែល និងស្រុកភូមិនៅជុំវិញ។ នៅប៉ែកខាងកើតមានក្រុងណាអារ៉ាន និងស្រុកភូមិនៅជុំវិញ ខាងលិចមានក្រុងកេស៊ើរ និងស្រុកភូមិនៅជុំវិញ ក្រុងស៊ីគែម និងស្រុកភូមិនៅជុំវិញ ហើយទៅរហូតដល់ក្រុងកាសា និងស្រុកភូមិនៅជុំវិញ។
29. កូនចៅម៉ាណាសេកាន់កាប់ក្រុងបេតសៀន និងស្រុកភូមិនៅជុំវិញ ក្រុងតាណាក់ និងស្រុកភូមិនៅជុំវិញ ក្រុងមេគីដោ និងស្រុកភូមិនៅជុំវិញ ក្រុងដោរ និងស្រុកភូមិនៅជុំវិញ។នេះហើយជាក្រុងដែលពូជពង្សលោកយ៉ូសែប ជាកូនរបស់លោកអ៊ីស្រាអែល តាំងទីលំនៅ។
30. កូនប្រុសរបស់លោកអេស៊ើរ មាន យីមណា យីសវ៉ា យីសវី បេរា ហើយកូនស្រីរបស់លោកឈ្មោះ នាងសេរ៉ា។
31. កូនរបស់លោកបេរាមាន ហេប៊ើរ និងម៉ាលគាល។ លោកម៉ាលគាលជាឪពុករបស់លោកប៊ីរសាវឺត។
32. កូនប្រុសរបស់លោកហេប៊ើរមាន យ៉ាផ្លេត សូមើរ ហូថាម ហើយកូនស្រីរបស់លោកឈ្មោះនាងស៊ូអា។
33. កូនរបស់លោកយ៉ាផ្លេតមាន ផាសាក់ ប៊ីមហាល និងអសវ៉ាត។ អ្នកទាំងនេះជាកូនរបស់លោកយ៉ាផ្លេត។
34. កូនរបស់លោកសូមើរមាន អហ៊ី រ៉ូកា ហ៊ូបបា និងអើរ៉ាម។
35. កូនរបស់លោកហេលេម ជាប្អូនគេមាន សូផា យីមណា សេលេស និងអាំម៉ាល។
36. កូនរបស់លោកសូផាមាន ស៊ូអា ហានេភើរ ស៊ូអាល បេរី យីមរ៉ា
37. បេស៊ើរ ហូដ សាំម៉ា ស៊ីលសា យីតរ៉ាន និងបេរ៉ា។
38. កូនរបស់លោកយេធើរ មាន យេភូនេ ពីសផា និងអើរ៉ា។
39. កូនរបស់លោកអ៊ូឡាមាន អើរ៉ាស ហានាស និងរីសយ៉ា។
40. អ្នកទាំងនេះសុទ្ធតែជាកូនចៅរបស់លោកអេស៊ើរ ហើយជាមេដឹកនាំលើក្រុមគ្រួសាររបស់គេ គឺជាមេដឹកនាំដ៏ចំណាន និងមានចិត្តអង់អាច។ ចំនួនក្រុមគ្រួសាររបស់គេជំរឿនបានទាំងអស់ ២៦ ០០០ នាក់។