68. ក្រុងយ៉ុកម៉ាម និងវាលស្មៅនៅជុំវិញ ក្រុងបេតហូរ៉ូន និងវាលស្មៅនៅជុំវិញ
69. ក្រុងអាយ៉ាឡូន និងវាលស្មៅនៅជុំវិញ ក្រុងកាថ-រីម៉ូន និងវាលស្មៅនៅជុំវិញ។
70. ក្នុងទឹកដីរបស់កុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល កូនចៅកេហាត់ដែលនៅសល់ទទួលបានក្រុងអាន់នើរ និងវាលស្មៅនៅជុំវិញ ក្រុង ប៊ីលាម និងវាលស្មៅនៅជុំវិញ។
71. គេបានប្រគល់ក្រុងនានាក្នុងទឹកដីរបស់អំបូរម៉ាណាសេចំនួនពាក់កណ្ដាល ឲ្យកូនចៅគើសុន គឺក្រុងកូឡាន នៅស្រុកបាសាន និងវាលស្មៅនៅជុំវិញ ក្រុងអាសថារ៉ូត និងវាលស្មៅនៅជុំវិញ។
72. ក្នុងទឹកដីរបស់កុលសម្ព័ន្ធអ៊ីសាខារ ពួកគេទទួលបានក្រុងកេដេស និងវាលស្មៅនៅជុំវិញ ក្រុងដាប្រាត និងវាលស្មៅនៅជុំវិញ
73. ក្រុងរ៉ាម៉ូត និងវាលស្មៅនៅជុំវិញក្រុងអានេម និងវាលស្មៅនៅជុំវិញ។
74. ក្នុងទឹកដីរបស់កុលសម្ព័ន្ធអេស៊ើរ ពួកគេទទួលបានក្រុងម៉ាសាល់ និងវាលស្មៅនៅជុំវិញ ក្រុងអាប់ដូន និងវាលស្មៅនៅជុំវិញ