17. កូនរបស់អែសរ៉ាគឺយេធើរ ម៉ារេឌ អេភើរ និងយ៉ាឡូន។ លោកម៉ារេឌបានរៀបការជាមួយព្រះនាងប៊ីធា ជាបុត្រីរបស់ព្រះចៅផារ៉ោន ហើយបង្កើតបានម៉ារាម សាម៉ាយ និងយីសបា ដែលជាអ្នកសង់ក្រុងអែសធេម៉ូរ។
18. រីឯប្រពន្ធមួយទៀតរបស់គាត់ ដែលជាជនជាតិយូដា បង្កើតបានយេរេឌ ជាអ្នកសង់ក្រុងកេដោរ ហេប៊ើរជាអ្នកសង់ក្រុងសូគរ និងយេគូធាលជាអ្នកសង់ក្រុងសាណូអា។
19. លោកហូឌារៀបការជាមួយប្អូនស្រីរបស់លោកណាហាំ ហើយពូជពង្សរបស់គេគឺពួកកាមីត ជាអ្នកសង់ក្រុងកៃឡា និងម៉ាកាធីជាអ្នកសង់ក្រុងអែសធេម៉ូរ។
20. កូនរបស់លោកស៊ីម៉ូនគឺអាំណូន រីនណា បេន-ហាណាន និងធីឡូន។ កូនរបស់លោកអ៊ីស៊ីគឺសូហេត និងបេន-សូហេត។
21. កូនចៅរបស់លោកសេឡា ដែលត្រូវជាកូនរបស់លោកយូដាគឺអ៊ើរ ជាអ្នកសង់ក្រុងលេកា ឡាអាដា ជាអ្នកសង់ក្រុងម៉ារីសា ពូជអំបូររបស់អស់អ្នកដែលត្បាញក្រណាត់ទេសឯកសុទ្ធ និងក្រុមគ្រួសារអាសបេអា