11. លោកកេលូប ដែលត្រូវជាប្អូនរបស់លោកស៊ូហា បង្កើតបានមហ៊ោរ ជាឪពុករបស់អែសថូន
12. លោកអែសថូនបង្កើតបេតរ៉ាផា ផាសេហា និងថេហ៊ីណា។ លោកថេហ៊ីណាជាអ្នកសង់ភូមិណាហាស។ ពូជពង្សរបស់អ្នកទាំងនេះរស់នៅក្នុងតំបន់រេកា។
13. កូនរបស់លោកកេណាសគឺអូធ្នាល និងសេរ៉ាយ៉ា កូនរបស់លោកអូធ្នាលគឺហាថាត
14. និងមេវណូថាយ ដែលជាឪពុករបស់អូប្រា។ លោកសេរ៉ាយ៉ា ជាឪពុករបស់យ៉ូអាប់ ជាបុព្វបុរសរបស់ពួកសិប្បករ ដែលរស់នៅតាមជ្រលងភ្នំរបស់ពួកសិប្បករ។
15. លោកកាលែប ជាកូនរបស់លោកយេភូនេ មានកូនប្រុសបីនាក់គឺ អ៊ីរូវ អេឡា និងណាអាម។ កូនរបស់អេឡា គឺកេណាស។
16. កូនរបស់លោកយេហាលែលគឺស៊ីភស៊ីផា ធារីយ៉ា និងអសើរ៉ែល។