28. លោកបាលហាណាន់ ជាអ្នកក្រុងកេឌើរ មើលខុសត្រូវលើចម្ការអូលីវ និងចម្ការឧទុម្ពរនៅតំបន់វាលទំនាប។ លោកយ៉ូអាសជាអ្នកមើលខុសត្រូវលើឃ្លាំងដាក់ប្រេង។
29. លោកស៊ីតរ៉ាយ ជាអ្នកស្រុកសារ៉ូន មើលខុសត្រូវលើហ្វូងគោនៅស្រុកសារ៉ូន។ លោកសាផាត ជាកូនរបស់លោកអ័ឌឡាយ មើលខុសត្រូវលើហ្វូងគោ នៅតាមជ្រលងភ្នំ។
30. លោកអូប៊ីល ជាជនជាតិអ៊ីស្មាអែល មើលខុសត្រូវលើហ្វូងអូដ្ឋ។ លោកយេដាយ៉ា ជាអ្នកស្រុកមេរ៉ូន មើលខុសត្រូវលើហ្វូងលា។
31. លោកយ៉ាស៊ីស ជាជនជាតិហាក់រេន មើលខុសត្រូវលើហ្វូងចៀម និងពពែ។ អស់លោកទាំងនេះសុទ្ធតែជាអ្នកគ្រប់គ្រងលើទ្រព្យសម្បត្តិរបស់ព្រះបាទដាវីឌ។
32. លោកយ៉ូណាថាន ដែលត្រូវជាឪពុកមារបស់ព្រះបាទដាវីឌ មាននាទីជាទីប្រឹក្សារបស់ស្ដេច។ លោកជាមនុស្សមានប្រាជ្ញាឈ្លាសវៃ ហើយចេះដឹងជ្រៅជ្រះ។ លោកយេហ៊ីអែល ជាកូនរបស់លោកហាក់មូនី ជាគ្រូបាធ្យាយបុត្ររបស់ស្ដេច។
33. លោកអហ៊ីថូផែលក៏ជាទីប្រឹក្សារបស់ស្ដេចដែរ។ លោកហ៊ូសាយ ជាជនជាតិអើគី ជាមិត្តរបស់ស្ដេច។
34. លោកយេហូយ៉ាដាជាកូនរបស់លោកបេណាយ៉ា និងលោកអបៀថើរ បានបន្តមុខងាររបស់លោកអហ៊ីថូផែល។ លោកយ៉ូអាប់ជាមេបញ្ជាការកងទ័ពរបស់ស្ដេច។