16. មេដឹកនាំកុលសម្ព័ន្ធនានានៃជនជាតិអ៊ីស្រាអែលមានដូចតទៅ:មេដឹកនាំរបស់កុលសម្ព័ន្ធរូបេន គឺលោកអេលាស៊ើរ ជាកូនរបស់លោកស៊ីកគ្រី។ មេដឹកនាំកុលសម្ព័ន្ធស៊ីម្មាន គឺលោកសេផាធា ជាកូនរបស់លោកម៉ាកា។
17. មេដឹកនាំកុលសម្ព័ន្ធលេវី គឺលោកហាសាបយ៉ា ជាកូនរបស់លោកកេមយួល។ រីឯមេដឹកនាំកូនចៅរបស់លោកអើរ៉ុន គឺ លោកសាដុក។
18. មេដឹកនាំកុលសម្ព័ន្ធយូដា គឺលោកអេលីហ៊ូវ ជាបងរបស់ព្រះបាទដាវីឌ។ មេដឹកនាំកុលសម្ព័ន្ធអ៊ីសាខារមានលោកអូមរី ជាកូនរបស់លោកមីកែល។
19. មេដឹកនាំកុលសម្ព័ន្ធសាប់យូឡូន គឺលោកយីសម៉ាយ៉ា ជាកូនរបស់លោកអូបាឌា។ មេដឹកនាំកុលសម្ព័ន្ធណែបថាលី គឺលោកយេរីម៉ុត ជាកូនរបស់អាសរាល។
20. មេដឹកនាំកុលសម្ព័ន្ធអេប្រាអ៊ីម គឺលោកហូសេ ជាកូនរបស់លោកអសាស៊ា។ មេដឹកនាំកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល គឺលោកយ៉ូអែល ជាកូនរបស់លោកពេដាយ៉ា។
21. មេដឹកនាំកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាលទៀត នៅស្រុកកាឡាដ គឺលោកយ៉ីដូរ ជាកូនរបស់លោកសាការី។ មេដឹកនាំកុលសម្ព័ន្ធបេនយ៉ាមីន គឺលោកយ៉ាសៀល ជាកូនរបស់លោកអប៊ីនើរ។
22. មេដឹកនាំកុលសម្ព័ន្ធដាន់ គឺលោកអសារាល ជាកូនរបស់លោកយេរូហាំ។ អស់លោកទាំងនេះសុទ្ធតែជាមេដឹកនាំរបស់កុលសម្ព័ន្ធនានានៃជនជាតិអ៊ីស្រាអែល។
23. ព្រះបាទដាវីឌពុំបានរាប់ចំនួនអស់អ្នកដែលមានអាយុតិចជាងម្ភៃឆ្នាំទេ ដ្បិតព្រះអម្ចាស់មានព្រះបន្ទូលថា ព្រះអង្គនឹងធ្វើឲ្យជនជាតិអ៊ីស្រាអែលកើនចំនួនច្រើន ដូចផ្កាយនៅលើមេឃ។